ករណីទុរស្សេខ្សែរភ្លើង បង្ករអោយមានអគ្គិភ័យ ឆាបឆេះផ្ទះអស់០២ខ្នង នៅក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ ករណីទុរស្សេខ្សែរភ្លើង បង្ករជាអគ្គីភ័យឆាប ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងបណ្តាល អោយខូចខាត ទាំងស្រុងហេតុការ នេះកើតឡើងកាលពី រសៀលថ្ងៃទី១៨ខែ មករាឆ្នាំ២០២០វេលា ម៉ោង១៧និង១០នាទី នៅត្រង់ចំណុចភូមិ ព្រែកសំរោងសង្កាត់ តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹង ថាករណីអគ្គ័យខាង លើនេះបង្ករឡើងដោយ ទុរស្សេខ្សែរភ្លើង ក្លាយជាអគ្គីភ័យ ឆាបឆេះផ្ទះចំនួន២ខ្នង ធ្វើអំពីបេតុងខាងក្រោម ឈើលើដំបូលប្រក់ ស័ង្កសីមានទំហ៥  ម៉ែត្រគុណនិង៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឡេងសេងភាពភេទ ប្រុសអាយុ៦០ឆ្នាំជនជាតិខ្មែរ រស់ក្នុងភូមិឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចអោយ ដឹងទៀតថាករណី អគ្គីភ័យខាងលើនេះ បណ្តាលអោយខូចរួមមាន ផ្ទះដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ រងការខូចខាត ទាំងស្រុងនិង សម្ភារះក្នុងផ្ទះ មួយចំនួនទៀត។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតករណី ខាងកម្លាំងសមត្ថកិច្ច ជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យអស់ ចំនួន០៦គ្រឿងក្នុងមាន រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងនគរបាលខេត្តកណ្តាល ចំនួន៤គ្រឿងនិង រថយន្តពន្លត់អគ្គីភ័យ ក្រុងអង្គរក្សចំនួន២គ្រឿង ស្មើរនិងទឹកចំនួន៣០ម៉ែត្រគីប ទើបពន្លត់បានជាស្ថាពរ មិនធ្វើអោយរាល ដាលឆ្លងដល់ផ្ទះ អ្នកជិតខាងនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *