នាយរងប៉ុស្តិ៍នគរបាលម្នាក់ ត្រូវបានជនល្មើសបាញ់សម្លាប់ ខណៈនាយប៉ុស្តិ៍រងរបួសធ្ងន់ ពេលចុះអន្តរាគមន៍ករណីអំពើហិង្សានៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នាយករងប៉ុស្តិ៍ នគរបាលចំបក់ ស្រុកភ្នំស្រួច   ម្នាក់ ត្រូវបានជនល្មើសបាញ់ សម្លាប់ ខណៈនាយប៉ុស្តិ៍ម្នាក់ទៀត ត្រូវរបួសធ្ងន់ ក្នុងពេលដែលពួក គាត់ចុះអន្តរាគមន៍ ករណីអំពើហិង្សាមួយ ដែលកើតឡើងនៅ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ជាក់អំពីដើម ហេតុដែលនាំឲ្យមានករណី ឃាតកម្មនេះថា នៅម៉ោង៧និង០០នាទី ដល់ ៨នោង០០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មាន ករណីអំពីហឹង្សាមួយ បានកើតឡើងនៅ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ដែលបង្ក ឡើងដោយឈ្មោះ ទូច ហេង ភេទប្រុស អាយុ២៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិឃុំ កើតហេតុខាងលើ បានបង្កអំពើហឹង្សា វាយទៅឈ្មោះ ចន សុខវី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា នៅនឹងផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានស្ទុះមករកកាប់ឈ្មោះ ចន សុខវី ប៉ុន្តែជនរងគ្រោះ បានរត់គេចខ្លួនរួច ជនសង្ស័យបន្តទៅវាយ យាយ និងតារបស់ជនរងគ្រោះ ពេលនោះម្ដាយក្មេក របស់ឈ្មោះ ចន សុខវី បានរាយការណ៍ ជូនកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំចំបក់ ក្នុងការជួយ ធ្វើអន្តរាគមន៍។

មួយសន្ទុះលោក នាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ន គរបាលឃុំចំបក់ ក៏បានមកដល់ ពេលនោះជនសង្ស័យឈ្មោះ ទូច ហេង ស្ទុះទៅវាយ និងប្រតាយប្រតប់ ជាមួយលោក ទុយ ពៅ នាយរងប៉ុស្តិ៍ ឃុំចំបក់ ហើយក៏មានការតដៃគ្នា ជនសង្ស័យបាន ដណ្តើមយកបាន កាំភ្លើងខ្លី ម៉ាក K59 របស់លោក ទុយ ពៅ ហើយបានបាញ់មកលើ លោក ទុយ ពៅ រួចហើយ បានបន្តមកដេញ បាញ់លោក រស់ សារិន នាយប៉ុស្តិ៍នគរបាល ឃុំចំបក់ទៀត តែដោយសារ កាំភ្លើងនោះអស់គ្រាប់ លោកនាយប៉ុស្តិ៍ឃើញ ស្ថានភាពនេះ ក៏ស្ទុះទៅចាប់ជន សង្ស័យជាមួយឈ្មោះ ចន សុខវី ទើបចាប់ជន សង្ស័យឈ្មោះ ទូច ហេង បាន។

ភ្លាមនោះដែរ ប្រជាពល រដ្ឋក៏បានដឹក លោក ទុយ ពៅ នាយរងប៉ុស្តិ័នគរបាល ឃុំចំបក់មន្ទីរពេទ្យ ប៉ុន្តែដោយរបួស ធ្ងន់ធ្ងរលោក ទុយ ពៅ ដាច់ខ្យល់តាមផ្លូវ សាកសពត្រូវប្រគល់ ជូនក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី។

ករណីនេះលោក រស់ សារិន នាយប៉ុស្តិ៍បាន រងរបួសបែកខ្ទង់ច្រមុះ ត្រូវរថយន្តបន្ត ទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននិង ចាត់វិធានការណ៍ផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *