គ្រូពេទ្យខ្វះបទពិសោធន៍ ព្យាបាលមនុស្ស បណ្តាលស្លាប់ម្នាក់ ក្នុងស្រុក្រវាញ

(ខេត្តពោធិសាត់)៖ ករណីមនុស្សម្នាក់បាន ស្លាប់ភ្លាមៗក្រោយពីបាន ទៅពិនិត្យនិងព្យាបាល នៅក្នុងគ្លី និកឯកជនមួយ ក្នុងស្រុកក្រវាញ ហេតុការដ៏ភ្ញាក់ផ្អើល នេះកាលពីរសៀល ថ្ងៃទី១៤ខែមករាឆ្នាំ ២០២០កន្លងទៅ ស្ថិតនៅក្នុងភូមិ បាក់ត្រាឃុំព្រងិត ស្រុកក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថាករណី មនុស្សឃាតដោយ អចេតនានេះបានបង្ករ ឡើយជនសង្ស័យ ឈ្មោះជុំវណ្ណជា គ្រូពេទ្យឯកជនទទួល ពិនិត្យ និង ព្យាបាលជំងឺទូទៅ  នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបាន អោយដឹងថានៅមុន ពេលកើតហេតុជន សង្ស័យបានទទួលពិនិត្យ និងព្យាបាលជម្ងឺអោយ ជនរងគ្រោះមានឈ្មោះ គាត ម៉ៅ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានជំងឺចុកដើមទ្រូង ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយ ពីជនសង្ស័យចាក់ថ្នាំ អោយជនរងគ្រោះបាន ចំនួន៤ម្ជុលរួចមក បានប្រមាណជា១០នាទីក្រោយមកជន រងគ្រោះមានអាការះឡើង ស្លេសពេញបំពង់ករ ហើយក៍បានដាច់ខ្យល់ ស្លាប់មួយរំពិចនៅផ្ទះ របស់គ្រូពេទ្យតែម្តង ។

បើយោងតាមសេចក្តី រាយការណ៍មួយបាន អោយដឹងថាលុះដល់វេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥មករា២០២០ កម្លាំងសមត្ថកិច្ច បានទទួលព័ត៌មានខា លើដឹងនាំដោយលោក ចាន់ សុខា មេបញ្ជាការមូលដ្ឋាន ស្រុកក្រវាញបានចុះ ទៅដល់ទីតាំងកើត ហេតុខាងលើ រួចនាំខ្លួនជន សង្ស័យឈ្មោះ ឈុំ វណ្ណី មកធ្វើកាតសួរនាំ ឃើញថា ជនសង្ស័យនេះ គ្មានច្បាប់អនុញ្ញាតិអោយ ព្យាបាលជំងឺពីក្រសួង សុខាភិបាល និង គ្មានសញ្ញាបត្រ័ត្រឹមត្រូវ និងបានទូរសព្ទ័ទៅ ស្នងការរងនគបាល ខេត្តពោធិសាត់ ទទួលផែនយុតិធម៍ និង ព្រះរាជ្ញាអមសាលា តំបូងខេត្តពោធិ៍សាត់ និងបានឃាត់ខ្លួនគ្រូពេទ្យ ខាងលើបង្ករសំណុំរឿង បញ្ជូនបន្តទៅសាលា តំបូងខេត្តចាត់ការ តាមនិតិវិធីផងដែរ។

ជុំវិញករណីខាង លើនេះប្រជាពលរដ្ឋអំពាវ នាវស្នើរសុំអោយរដ្ឋ មន្ត្រីក្រសួងសុខាភិបាល មេត្តាចុះពិនិត្យតាមគ្លីនិក ឯកជនខ្លះផងគ្លីនិក ឯកជនខ្លះបើកគ្មាន អាជ្ញាប័ណ្ណនិង បទពិសោធន៍គ្រប់គ្រាន់ បង្ករធ្វើអោយប្រជាពល រដ្ឋស្លាប់ជារឿយៗ៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *