ករណីមនុស្សម្នាក់បាន លង់ទឹកស្លាប់ទៀត ហើយនៅក្នុង ខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំ)៖ ប្រជាពលរដ្ឋប្រទះ សាកសពអណ្តែត ទឹកម្នាក់បង្ករអោយ មានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០២០វេលាម៉ោង ០៣និង០០នាទីនៅ ចំណុចស្ពានថ្មមួយ កន្លែងស្ថិតក្នុង ភូមិព្រៃក្រោល ឃុំព្រៃមូលស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីមន្ត្រីនគរបាល ប៉ុស្តិ៍ឃុំព្រៃមូលបាន អោយដឹងថាជនរង គ្រោះមានឈ្មោះ សួនស៊ីណា ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅរស់នៅ ក្នុងភូមិព្រៃក្រោល ឃុំ ព្រៃមូលស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ប្រភពដ៏ដែល បានអោយដឹងទៀត ថាបើយោងតាមការ អះអាងពីក្រុមគ្រួសារ សាច់ញាតិសពបាន អោយដឹងថាមុន ពេលកើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូចេញពីផ្ទះមកងូតទឹក ស្ទឹងលេងនៅចំណុច ខាងលើហើយមិន ឃើញត្រឡប់មកវិញ ដោយមានការសង្ស័យ ក្រុមគ្រួសារសាច់ញាតិ ក៏បាននាំគ្នារដើររក ខ្លះក៏បង់សំណាញ់ ក៏ប្រទះឃើញជនរង គ្រោះបានស្លាប់បាត់ ទៅហើយ។

ក្រោយពីកើតហេតភ្លាមៗ នោះកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែង កើតហេតុនិងធ្វើការពិនិត្យ កោស្សលវិច្ច័យ ឃើញថាជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារលង់ទឹកស្ទឹង ពិតប្រាកដ៍មែនក្រោយ ពីបានពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានប្រគល់ សពទៅអោយក្រុម គ្រួសារនាំយកទៅ លំនៅឋានរៀបចំធ្វើបុណ្យ ទៅតាមប្រពៃណីផងដែរ ។

បើយោងតាមសេចក្តី រាយការណ៍របស់គណះ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅអ្នកស្លាប់ដោយ សារលង់ទឹកកើតមាន ៣៩លើកបណ្តាលអោយ មនុស្សស្លាប់៤២នាក់ដោយ គិតទាំងការស្លាប់លើកនេះ ក្នុងនោះមានអ្នករង របួស១នាក់ផងដែរ៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *