គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូបណ្តាល អោយស្លាប់ម្នាក់នៅ និងកន្លែងកើតហេតុ ក្នុងស្រុកក្រគរ

(ខេត្តពោធិសាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុក និងម៉ូតូបណ្តាលអោយ មនុស្សម្នាក់បានស្លាប់ ភ្លាមៗនៅនិងកន្លែង ហេតុការដ៏រន្ធត់នេះ កើតឡើងកាលពីយប់ ថ្ងៃទី១៣ខែមករាឆ្នាំ ២០២០វេលាម៉ោង ០៨និង៥៥នាទីនៅ លើកំណាត់ផ្លូវជាតិ លេខ៥ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៥០ និង១៥១ស្ថិត ក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរ ខាងលើនេះបង្ករឡើង ដោយភាគីខាងម៉ូតូ បើកបរមានល្បឿនលឿន និងវាជែងមុខរថយន្ត ទៅបុករថយន្តមួយ ផ្សេងទៀតម៉ាកហុីណូ ពាក់ផ្លាក លេខបន្ទាយមានជ័យ 3A 0535 ពណ៌ទឹកប្រាក់ធ្វើដំណើត ពីកើតទៅលិចច្រាស ទិសគ្នាបណ្តាលអោយ ស្លាបម្នាក់ភ្លាមៗ នៅនិងកន្លែង។

សមត្ថកិច្ចបានអោយ ដឹងទៀតថាអ្នកបើក បរម៉ូតូមានឈ្មោះ ប៉ុន វណ្ណា ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិ ត្រពាំងរុំដេញ ឃុំក្បាលត្រាច ស្រុកក្រគរខេត្ត ពោធិសាត់បានជិះ ម៉ូតូម៉ាក ហុងដា  ស១២៥ ពាក់ផ្លាកលេខ ពោធិសាត់ ១អា  ៩៨៣២ ពណ៌ខ្មៅធ្វើដំណើរ ពីលិចទៅកើតបានស្លាប់ នៅកន្លែងកើតហេតុចំណែក អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុ បានគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើត ហេតុកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកក្រគរបានចុះ មកពិនិត្យ កន្លែងកើតហេតុ និងធ្វើការវាសវែងព្រម ទាំងនាំវត្ថុងខាងលើ មកកាន់អធិការរដ្ឋាន ដើម្បីរងចាំការដោះ ស្រាយនៅ

ពេលក្រោយ ចំណែកសាកសព ក្រោយពីកម្លាំង ជំនាញបានពិនិត្យរួច រាល់ហើយបានប្រគល់ ទៅអោយសាច់ញាតិ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *