ពេលកំពុងរាំលេងបែរជាបង្កហិង្សាដាក់គ្នា បណ្តាលឱ្យគូរភាគីម្ខាងស្លាប់យ៉ាងអណោចអធ័ម

(ខេត្តកំពត)៖ បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារគូរទំនាស់ ចាក់ត្រូវ២កាំបិត បន្ទាប់ពីគូរទំនាស់ បង្កហិង្សា វាយតប់គ្នានៅ ពេលកំពុងរាំវង់។

ចំពោះករណីហិង្សានេះ ក្រោយពីបង្កឱ្យ មនុស្សស្លាប់ ជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្រោយពី ហេតុការណ៍កើត ឡើងបានរយៈពេល២ម៉ោង។

ពាក់ព័ន្ធករណី ហិង្សាបណ្តាលឱ្យ មនុស្សម្នាក់បាន ស្លាប់ខាងលើ លោក ឈឹម ឈាង ប្រធានការិ យាល័យកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង៨និង៤០នាទី យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភោជនីយ ដ្ឋានទឹកធ្លាក់ ស្ថិតនៅរមណីយដ្ឋាន ឋានសួគ៌បូកគោ ម្ចាស់ហាងបានរៀប ចំកម្មវិធីជប់លៀង អបអរឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាម ដោយមានកម្មករ ក្នុងហាងចូលរួមផងដែរ ហើយរាត្រីនោះក៏មាន កម្មករចូលរួមរាំកម្សាន្ត សប្បាយផងដែរ។

លោកបានបន្តថា លុះពេលកំពុងរាំ លេងស្រាប់តែជនរងគ្រោះនិយាយផ្លែផ្កា ទៅជនសង្ស័យថា អានេះរាំធ្វើមុខ ឌឺណាស់អញ ចង់តែវ៉ៃទេ ថារួចជនរងគ្រោះ ក៏ស្ទុះទៅដាល់ជនសង្ស័យ មួយដៃចំថ្គាមបណ្តាល ឱ្យជនសង្ស័យដួល ពេលនោះជនសង្ស័យ ឃើញកាំបិតនៅលើតុ ក៏ស្ទុះទៅយកមកចាក់ជន រងគ្រោះមួយ កាំបិតធ្លាយពោះ ពេលនោះជនរងគ្រោះបានស្រវេ ស្រវាទៅរកវាយជន បង្កទៀត ទើបជន សង្ស័យចាក់ថែមមួយ កាំបិតទៀតបណ្តាល ឱ្យជនរងគ្រោះស្លាប់តែម្តង។

លោកបាន បញ្ជាក់ទៀតថា ក្រោយពីបង្កហិង្សា បណ្តាលឱ្យជនរង គ្រោះស្លាប់ ជនសង្ស័យបាន ជិះម៉ូតូ បំណងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំង សមត្ថកិច្ចសហការតាម ឃាត់ខ្លួនបាននៅវេលា ម៉ោង៩និង៤០នាទីយប់ នាថ្ងៃដដែល។

លោក ឈឹម ឈាង បានឱ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ក្នុង ករណីជម្លោះនេះ ឈ្មោះ ធា សុធី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅនៅ ភូមិនាងគង្ហុីង សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម។ចំណែកជន សង្ស័យឈ្មោះ សៀង សារ៉ែន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ចំពោះ ការបង្ក្រាបជន សង្ស័យបានជោគជ័យ បែបនេះ អាស្រ័យលើការ ចង្អុលបង្ហាញពីលោក ស្នងការនគរបាលខេត្ត ពីលោកស្នងការ រងទទួលផែនព្រហ្មទណ្ឌ និងការសហការជា មួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក ទឹកឈូ ព្រមទាំងកម្លាំងសន្តិសុខ នៅរមណីយដ្ឋានឋាន សួគ៌បូកគោផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច រៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានរក្សាទុក រង់ចាំសាច់ញាតិមក ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *