ពិធីបោះជំរុំនៅ លើកោះទន្សាយ គឺជាសកម្មភាព មួយសម្រាប់ស្វែង យល់ទាក់ទិននឹងវត្ថុ ជាច្រើនដែល បណ្តុំនៅលើកោះ

(ខេត្តកែប)៖ ដើម្បីស្វែងយល់ឱ្យ បានកាន់តែជាក់ច្បាស់ ទាក់ទងនឹងវត្ថុជា ច្រើនរាប់មិនអស់ និងបង្ហាញ ពីការផ្លាស់ប្តូរធនធាន ធម្មជាតិនៅលើកោះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានចូលរួមក្នុងពិធីបោះជំរំមេដឹកនាំកាយ រឹទ្ធិជាតិកម្ពុជា ដែលមានចំនួន ១០០នាក់ ដែលដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ស្ថិតនៅលើកោះទន្សាយ ក្រុងកែប ខេត្តកែប ដោយសកម្មភាពនេះ ត្រូវបានអនុវត្តរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

លោកស្រី អ៊ុល ភារុណ អភិបាលរងខេត្តកែប បានឱ្យដឹងថា ដើម្បីស្វែងយល់កាន់ តែច្បាស់ស្តីអំពីធនធានធម្មជាតិ ដែលស្ថិតនៅលើកោះ គប្បីយើងត្រូវសិក្សានិង ស្រាវជ្រាវឱ្យបានហ្មត់ចត់ ហើយត្រូវតែ រុករកធនធាន ទាំងនៅក្នុងទឹក និងលើគោក ពិសេសនៅជុំវិញកោះនោះ ដើម្បីបង្ហាញពី សកម្មភាពរបស់វា សម្រាប់បញ្ជ្រាប ការយល់ដឹងឱ្យ មានភាពទូលំទូលាយ។

សូមជម្រាបថា ក្នុងពិធីបោះជំរំរយៈពេល២ថ្ងៃនេះ បានធ្វើសកម្មភាពបង្ហាញ អំពីរបៀបរុករក និងដំណើររុករកវត្ថុ នៅលើកោះ និងជុំវិញកោះ ការធ្វើបទបង្ហាញស្តីពីការគ្រប់ គ្រងការផ្លាស់ប្តូរធនធាន ធម្មជាតិនៅទីនេះ ហើយក្នុងឱកាសនោះ ក៏មានការបំពាក់កន្សែង ដល់ថ្នាក់ដឹកនាំកាយ រឹទ្ធិដែលទើបនឹងសុំ ចូលថ្មីផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *