យុវជននិងយុវនារី មិនគិតនាំគ្នារកការងារ ធ្វើបែជាផ្តុំក្បាលគ្នា ជក់គ្រឿងញៀនយ៉ាង អាណាធិបតេយ្យ ត្រូវអាវុធហត្ថចុះបង្ក្រាប

(ខេត្តបន្ទាយមានជ័យ)៖ យុវជន និងយុវនារីមិនគិតនាំ គ្នារកការងារធ្វើបែជាផ្តុំ ក្បាលគ្នាលួចជក់គ្រឿង ញៀនយ៉ាងអាណា ធិបតេយ្យត្រូវបាន កំលាំងកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែតចុះប្រតិ បត្តិការបង្រ្កាបបាន ចំនួន១១ នាក់កាលពីវេលា ម៉ោង១២ ថ្ងៃទី ៨ ខែមករា ឆ្នៃ២០២០ នៅម្ដុំក្រោយការ៉ា អូខេនាគទិព្វស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ ឲ្យដឹងទៀតថាការឃាត់ ខ្លួនជនសង្ស័យទាំងអស់នេះ បានមកពីទទួលបាន សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានអ្នកប្រើប្រាស់ គ្រឿងញៀននៅម្ដុំក្រោយ ការ៉ាអូខេនាគទិព្វ ទើបកម្លាំងកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បង្រ្កាបបានជនសង្ស័យ ១១នាក់ក្នុងនោះ មានស្រី១នាក់ ហើយបានបញ្ជូនមក បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថខេត្តដើម្បី ចាត់ការបន្ត។

លោកវរសេនីយ៍ឯក សប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យទាំង១១ នាក់មាន១ឈ្មោះ ណៃម៉ាឡៃ ប្រុសអាយុ១៨ឆ្នាំ ២ហមព្រលឹង ប្រុសអាយុ២២ឆ្នាំ ៣កនរ៉ា ប្រុសអាយុ២៣ឆ្នាំ៤យ៉នមិថុនា ប្រុស អាយុ២៥ឆ្នាំ ៥លឹមបូឡែន ប្រុសអាយុ២៧ឆ្នាំ ៦រឹកស្រីវី ស្រី អាយុ២៤ឆ្នាំ ៧ធីទិត្យ ប្រុសអាយុ២៣ឆ្នាំ ៨សាញ់បូរី ប្រុសអាយុ២៦ឆ្នាំ ៩សេកវ៉ាន់នី ប្រុសអាយុ២៦ឆ្នាំ ១០សយរិទ្ធី ប្រុសអាយុ២០ឆ្នាំ១១កង រដ្ឋា ប្រុសអាយុ២៧ឆ្នាំ និងដកហូតវត្ថុតាង គ្រឿងញៀនបាន ចំនួន៥កញ្ចប់ ស្មើនឹង១,៣១ក្រាម ក្នុងនោះមេតំហ្វេតាមីន ទឹកកក៤កូនថង់តូចស្មើ  ១,១៦ក្រាម មេតំហ្វេតា មីនគ្រាប់១គ្រាប់ ស្មើ ០,១៥ក្រាម។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុង១១នាក់នោះ មានម្នាក់ឈ្មោះ រឹត ស្រីវីជាអ្នករក្សាទុក គ្រឿងញៀនដោយ ខុសច្បាប់ ចំណែក១០នាក់ទៀត ជាអ្នកប្រើប្រាស់។

ក្រោយពីសាក សួរចម្លើយរួច ព្រមទាំងបានរាយ ការណ៍ជូនលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជនសង្ស័យទាំង១១នាក់ ត្រូវបានកម្លាំងការិយាល័យ បទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *