ជនសង្ស័យ១នាក់ត្រូវ បានកម្លាំងនគរបាល ខេត្តបាត់ដំបងឃាត់ខ្លួន ពីបទលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ ស្នងការនគរបាល ខេត្តបាត់ដំបងដឹក កម្លាំងដោយលោកវរ សេនីយ៍ទោ ឈឿង គឹមសុ ងប្រធានការិយា ល័យព្រហ្មទណ្ឌកម្រិត ស្រាយបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បាន១នាក់ពាក់ព័ន្ធ ករណីគាស់ផ្ទះនិង លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋកាល ពីរសៀលថ្ងៃទី២៦ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ១៧និង០០នាទីនៅ ចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោក្រុង បាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីទោឈឿង គឹមសុងប្រធាន ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះសិុន គឹមសំ ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្ដោះ អាសន្នផ្ទះជួល មួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្ត បាត់ដំបង។

លោកប្រធាន បានអោយដឹងទៀត ថាក្រោយពីឃាត់ ខ្លួនជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានទូរសព្ទ ដៃចំនួន០២ គ្រឿងនិងប្រាក់ វៀតណាម ចំនួន 6500 ដុង។

លោកប្រធានបាន អោយបន្ថែមដឹង ទៀតថានៅយប់ ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ នៅចន្លោះវេលាម៉ោង២២ និង០០នាទីរហូតដល់ ម៉ោង០៦និង០០នាទី ព្រឹកនាថ្ងៃទី២៦ខែ ធ្នូឆ្នាំ២០១៩មាន ករណីអំពើលួច មានស្ថានទម្ងន់ទោស មួយកើតឡើង ដែលបង្កឡើងដោយ ជនសង្ស័យមិន ស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចគាស់ផ្ទះ របស់ជនរងគ្រោះ ឈ្មោះ លេង ធីចាង ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះបានបាត់ សម្ភារះរួមមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែ រ ចំនួន០១សន្លឹក ដែលមាន ឈ្មោះជនរងគ្រោះ ទូរសព្ទដៃម៉ាក iphone ១១ប្រូ ពណ៌ទឹកមាស ចំនួន១ គ្រឿង ដែលមានស៊ីមលេខ ០៩៦ ៤|៤៤៤៤ ៧២និង ទូរស័ព្ទម៉ាក iphone x ដែលមាន លេខស៊ីម ០៦៩៨៣៣៨៣៨ប្រាក់ដុល្លារចំនួន ៣០០ ដុល្លារប្រាក់ វៀតណាមចំនួន ១២០០០០០០ដុង។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានកម្លាំង នគរបាលនៃការិយាល័យ ជំនាញខេត្តបាត់ដំបង កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។ដោយ លោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *