រថយន្តស៉ឺមីរឺុម៉កបាន បើកទៅបុកអ្នក បើកម៉ូតូបត់ ចូលផ្លូវពន្ឋ នាគារខេត្ត បណ្តាលឲ្យ ស្លាប់១ ម្នាក់ និង របួសស្រាល១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់បានស្លាប់ នៅកន្លែង ហើយបុរសម្នាក់ របួស ស្រាល ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍រ វាងរថយន្តសឺុមីរឺុម៉ក បើកទៅបុកម៉ូតូ ពេញទំហឹងនៅ វេលាម៉ោង១២រសៀល ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខបរិវេណ ផ្លូវចូលពន្ធាគារខេត្ត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថាជនរងគ្រោះ រហូតដល់ស្លាប់មាន ឈ្មោះ អិុត វី ស្រី អាយុ ៦០ រស់នៅក្នុងភូមិ សារង្គ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំណែកបុរសរបួសស្រា លអត់ស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុនោះមានរថយន្ដសឺុមីរឺុម៉ក ពណ៏ខៀវ ពាក់ស្លាកលេខ៣A១៧២៨ ព្រះសីហនុបើក ក្នុងទិសដៅ ពីកើតទៅលិចលុះ បើកមកដល់កន្លែង កើតហេតុបាន បើកទៅបុកប៉ះកៀរ ដៃចង្កូតម៉ូតូ ហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅពាក់ ស្លាកលេខ១S៦២៣០ បន្ទាយមានជ័យ បើកក្នុងទិសដៅ ពីត្បួងបត់ឆ្វេងឆ្លង ថ្នល់ទៅទិសខាងលិច បណ្តាលឲ្យរបួសស្រាល មួយនាក់ និងស្លាប់មួយនាក់។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងទៀត ថាមូលហេតុគ្រោះថ្នាក់ នេះមកពីម៉ូតូប្តូរគន្លង បត់ឆ្វេងឆ្លងទៅស្តាំ ខ្វះការប្រុងប្រយ័ត្ន ហើយមិនពាក់ មួកការសុវត្ថិភាព។

ក្រោយពីនគរបាល ចរាចរណ៍ធ្វើកំណត់ ហេតុហើយប្រគល់ សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីចំណែក រថយន្ត អ្នកបើក រថយន្តត្រូវយក មករក្សាទុកនៅស្នងការ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *