អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល - PMC-News

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងឯកសារ និងកាត់សោចូលនៅផ្ទះរបស់អ្នកដទៃ នៅខណ្ឌកំបូល

 ភ្នំពេញ÷នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។


       ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានអញ្ជើញមនុស្សចំនួន៤នាក់ ពាក់ព័ន្ធក្នុងករណីខាងលើមកធ្វើការសាកសួរ រួមមាន៖ 


*ទី១៖ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ

*ទី២៖ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ

*ទី៣៖ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ

*ទី៤៖ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។

       ជនសង្ស័យខាងលើបានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពក្លែងឯកសារ ផ្ទះលេខ៣៨ ផ្លូវលេខ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីតប្រព័ន្ធទឹកភ្លើង និងបានឲ្យបក្ខពួកចូលស្នាក់នៅប្រាកដមែន។

       បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

Theme images by Radius Images. Powered by Blogger.