អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ -------- - PMC-News

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ --------

 បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យ ឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រម ទាំងមានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តបន្ទាមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត បណ្ដាមន្ទីរស្ថាប័ន អង្គភាព ជុំវិញខេត្ត មន្រ្តីរាជការ និងសមាជិក សមាជិកា នៃអង្គមីទ្ទិញបានចូលរួមប្រារព្ធនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ 


ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ក៏បានរំឭកអំពីស្នាមព្រះហស្ថព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ ដែលបានទាមទារឯករាជ្យភាពពេញបរិបូរណ៍ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តមរបស់អង្គ។ 


ជាមួយគ្នា នោះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ក៏ដូចជាអង្គពិធីទាំងមូល បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមី នៃ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ ជួយបីបាច់ ថែរក្សា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ក្នុង ព្រះបរមរាជសម្បត្តិ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាយូរអង្វែងតទៅ។ និងថ្វាយព្រះពរបវរមហាប្រសើរថ្វាយ អង្គសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត នរោត្ដម មុនីនាថ សីហនុ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះកាយពល មាំមួន ព្រះជន្មាយុយឺនយូរ ជាបង្អែកដ៏កក់ក្ដៅសុខក្សេមក្សាន្តរបស់កូនចៅ ចៅទួត គ្រប់ៗរូបតរៀងទៅ។

ព្រមជាមួយគ្នានោះ ឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជួយប្រោសព្រំ អភិបាលនូវព្រះរាជាណាចក្រកម្ពុជាដ៏បវរ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿង ថ្កុងថ្កើង ជារៀងរហូតតទៅ៕

Theme images by Radius Images. Powered by Blogger.