អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិតជាមិនធម្មតា សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសូមមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជួយចុះត្រួតពិនិត្យផង - PMC-News

ពិតជាមិនធម្មតា សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសូមមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធជួយចុះត្រួតពិនិត្យផង

 ភ្នំពេញ÷សំណង់រឹងចាក់ដីចូលច្រាំងទន្លេ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លួចការសាងសង់យ៉ាងពេញទំហឹង អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ជូន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យផងទាន។ 


បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងបានចុះទៅដល់ទីតាំង ខាងលើ ដែលហ៊ានលួចបុកគ្រិះសាងសង់សំណង់រំលោភបំពានចូលច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋយ៉ាងគឃ្លើន ។តើម្ចាស់សំណង់រឹងខ្លាំងជាងការអនុវត្តច្បាប់ ឬមួយមន្ត្រីជំនាញប្រចាំតំបន់កំពុងតែដេកលុងលក់ បានជាទុកបណ្ដែតបណ្តោយអោយមានការសាងសង់សំណង់មួយកន្លែងនេះ បណ្តែតខ្លួននៅលើម៉ាត់ច្រាំងទន្លេ ឬមួយមានលលិខិតអនុញាតអោយសាងសង់ពីស្ថាប័នពាក់ព័ន្ធ ។




យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។



អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាពខណ្ឌជ្រោយចង្វារ  គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភបំពានចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសំណង់រឹងមួយកន្លែងនេះ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង  អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ 


អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។

Theme images by Radius Images. Powered by Blogger.