អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេឈ្មួញ ថ្លើមដុះផ្លែ ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ ហ៊ាននាំចូលសាច់បង្កកនិងទំនិញចម្រុះចាប់ហួយរាប់សិបតោន ឆ្លងអូរព្រំដែនពីប្រទេសថៃ ចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ ត្រូវបានសមត្ថកិច្ចបង្ក្រាប - PMC-News

មេឈ្មួញ ថ្លើមដុះផ្លែ ផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ ហ៊ាននាំចូលសាច់បង្កកនិងទំនិញចម្រុះចាប់ហួយរាប់សិបតោន ឆ្លងអូរព្រំដែនពីប្រទេសថៃ ចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ ត្រូវបានសមត្ថកិច្ចបង្ក្រាប

បន្ទាយមានជ័យ ៖ ទំនិញរាប់សិបតោនមានសាច់បង្កកនិងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង កាលពីរសៀលថ្ងៃទី២២ សីហា ២០២៥។


តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះបង្រ្កាបករណីជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។

ទំនិញទាំងអស់ខាងលើ បើតាមប្រភពនានាបានឱ្យដឹងថា ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារីនិងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។

ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួលទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការ សាកសួរនិង ចាត់ការបន្តតាមនីតិវិធី។






Theme images by Radius Images. Powered by Blogger.