អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អភិបាលខេត្ត​ប៉ៃលិន នាំ​ពលករ​ ​៦៦​នាក់ ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ផ្ទាល់ និងកំពុង​ត្រូវការ​បុគ្គលិក​បន្ថែម - PMC-News

អភិបាលខេត្ត​ប៉ៃលិន នាំ​ពលករ​ ​៦៦​នាក់ ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ផ្ទាល់ និងកំពុង​ត្រូវការ​បុគ្គលិក​បន្ថែម

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០២៥ លោក​ស្រី បាន ស្រី​មុំ អភិបាល​គណៈ​ នៃអភិបាលខេត្ត​ប៉ៃលិន នាំ​បងប្អូន​ចំនួន ៦៦នាក់ ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ផ្ទាល់ ដែល​កំពុង​ត្រូវការ​បុគ្គលិក​បន្ថែម​។ ការ​ចូលរួម​នេះ បង្ហាញ​ពី​ទឹកចិត្ត​សហការ​ និង​ស្មារតី​ឧស្សាហ៍​ព្យាយាម​របស់​បងប្អូន​ពលករ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​។


លោក​ស្រី បាន ស្រី​មុំ អភិបាលខេត្ត អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​វិល​ត្រលប់​មក​ពី​ប្រទេស​ថៃ ប្រសិនបើ​មាន​បំណង​រក​ការងារ នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​ទំនាក់ទំនង​មក​ក្រុមការងារ ដើម្បី​ចុះ​ឈ្មោះ និង​សម្របសម្រួល​រក​ការងារ​ជូន ​។

នៅ​ឱកាស​នេះ លោក​ស្រីអភិបាលខេត្ត បាន​ជួប​បងប្អូន​ពលករ ដែល​ទទួល​បាន​ឱកាស​ការងារ​ល្អ ជាមួយ​ក្រុមហ៊ុន​ចិន​ ដោយ​មានការ​ជួយ​សម្របសម្រួល​ពី​រដ្ឋបាល​ខេត្ត​ ។

លោកស្រីអភិបាលខេត្ត បាន​លើក​ឡើង​ថា ស្ថានភាព​ព្រំដែន​កាន់តែ​តឹងតែង និង​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួយ​ឱ្យ​ពលករ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ ត្រលប់​មក​ប្រទេស​វិញ​បាន​យ៉ាង​សុវត្ថិភាព​។ រដ្ឋបាល​ខេត្ត​ បាន​រៀបចំ​ទីតាំង​ទទួល​បងប្អូន​ពលករ ដើម្បី​សម្រួលការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក ការ​ថែទាំ​សុខភាព និង​ជួយ​រក​ការងារ​ជូន ដោយ​ឥត​គិតថ្លៃ​ ។ដោយលោក÷ស សារឿន




Theme images by Radius Images. Powered by Blogger.