អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អញ្ជេីញជាអធិបតីក្នុងកម្មវិធីយុទ្ធនាការវេទិកាការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង - PMC-News

ឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អញ្ជេីញជាអធិបតីក្នុងកម្មវិធីយុទ្ធនាការវេទិកាការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

នាព្រឹកថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្ដម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាការងា​ និងការចុះឈ្មោះស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ​ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ​ ក្នុងនោះមានការសម្ភាសការងារជ្រេីសរេីសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន​ និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ​ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។


កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់​ លោកអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត​ អាជ្ញាធរពាក់ព័ន្ធ​ តំណាងក្រុមហ៊ុនក្នុងខេត្ត​ចំនួន៩​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ​ និងពលករដែលទើបវិលមកពីប្រទេសថៃ​ ចូល​រួមសរុបប្រមាណចំនួន៧៦៤ នាក់ ស្រី ២៣៦នាក់។

មានប្រសាសន៍ទៅកាន់វេទិការនេះ​ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនពលករខ្មែរយេីងដែលទើបត្រលប់មកពីប្រទេសថៃត្រូវខិតខំធ្វើការ នៅក្នុងប្រទេសរបស់យេីង​ ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡេីង​ ព្រោះថាការងារនៅក្នុងប្រទេសយេីង​ ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វេីការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រេីនកំពុងត្រូវការកម្លាំងពលកម្ម​ និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ ដែលទទួលរង​នូវការម៉ាក់ងាយពីថៅកែថៃ និងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ។

ឯកឧត្ដម ​បន្តថា​ វេទិការនេះមានគោលបំណងសំខាន់ៗ ជាច្រេីន​ ទៅលេីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេ សថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និង​ការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង​ និងគាំពារសហគ្រាសគ្រឹះស្ថាន ក្នុងស្រុក និងបរទេសតាមរយៈការផ្គត់ផ្គងកម្លាំងពលកម្ម និងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនោះ៖
- ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានតម្រូវការកម្លាំងពលកម្ម។
- ផ្សព្វផ្សាយព័ត៌មានសិក្សារបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងរៀង របស់ក្រសួងកា រ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងចុះឈ្មោះយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន 1 .5 M ។

ឯកឧត្ដម​បន្ថែមទៀតថា​ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ​ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ​ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះ​មានចំនួន៩​ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៤,០២២កន្លែង​ ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង៕





Theme images by Radius Images. Powered by Blogger.