អភិបាលខេត្តប៉ៃលិន នាំពលករ ៦៦នាក់ ចូលបំពេញការងារនៅក្រុមហ៊ុនផ្ទាល់ និងកំពុងត្រូវការបុគ្គលិកបន្ថែម
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកស្រី បណ្ឌិត បាន ស្រីមុំ អភិបាលគណៈ នៃអភិបាលខេត្តប៉ៃលិន នាំបងប្អូនចំនួន ៦៦នាក់ ចូលបំពេញការងារនៅក្រុមហ៊ុនផ្ទាល់ ដែលកំពុងត្រូវការបុគ្គលិកបន្ថែម។ ការចូលរួមនេះ បង្ហាញពីទឹកចិត្តសហការ និងស្មារតីឧស្សាហ៍ព្យាយាមរបស់បងប្អូនពលករ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។

លោកស្រី បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត អំពាវនាវដល់បងប្អូនពលករខ្មែរ ដែលទើបវិលត្រលប់មកពីប្រទេសថៃ ប្រសិនបើមានបំណងរកការងារ នៅក្នុងខេត្តប៉ៃលិន សូមទំនាក់ទំនងមកក្រុមការងារ ដើម្បីចុះឈ្មោះ និងសម្របសម្រួលរកការងារជូន ។
នៅឱកាសនេះ លោកស្រីអភិបាលខេត្ត បានជួបបងប្អូនពលករ ដែលទទួលបានឱកាសការងារល្អ ជាមួយក្រុមហ៊ុនចិន ដោយមានការជួយសម្របសម្រួលពីរដ្ឋបាលខេត្ត ។
លោកស្រីអភិបាលខេត្ត បានលើកឡើងថា ស្ថានភាពព្រំដែនកាន់តែតឹងតែង និងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានជួយឱ្យពលករខ្មែរដែលនៅប្រទេសថៃ ត្រលប់មកប្រទេសវិញបានយ៉ាងសុវត្ថិភាព។ រដ្ឋបាលខេត្ត បានរៀបចំទីតាំងទទួលបងប្អូនពលករ ដើម្បីសម្រួលការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំសុខភាព និងជួយរកការងារជូន ដោយឥតគិតថ្លៃ ។ដោយលោក ÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែន tv


Post a Comment