បារីរត់ពន្ធតាមព្រំដែន កម្ពុជា–ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ តើអ្នកណាបើកដៃ បានជាបារីឆ្លងដែនដល់ដីថៃ ហើយសមត្ថកិច្ចចាប់បានជាច្រើន
សមត្ថកិច្ចថៃថា បានរឹបអូសបារីរត់ពន្ធ ១៥បាវ លាក់ទុកក្នុងចំការអំពៅ ចម្ងាយប្រហែល១០ម៉ែត្រ ពីប្រឡាយព្រំដែន (ច្រកណាំសាយ) ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ក្នុងនោះមានប្រភេទបារី៤ម៉ាក៖ ម៉ាក Mond ចំនួន ៤.៥០០ កញ្ចប់ធំ, Mond ៨៣០ កញ្ចប់តូច, CAPITAL ៧៧០ កញ្ចប់ធំ និង ORIS ចំនួន ៦.៩៩០ កញ្ចប់តូច។ សរុបចំនួន 13,090 កញ្ចប់ បើគិតពន្ធប្រហែល 822,052 បាត និងពិន័យជាប្រាក់តាមច្បាប់ប្រហែល 12,330,780 បាត។គួរំលឹកផងដែរ នៅថ្ងៃទី ១០ ខែ ឆ្នាំ ដដែលកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍នក្បាលស្ពាន នៃវរៈការពារព្រំដែនគោកលេខ៨១៥ ស្រុក ម៉ាឡៃ សហការ ជាមួយកម្លាំងយោធា ឃាត់ខ្លួន ឈ្មួញរត់ ពន្ធបារី ២ នាក់ម្ដាយ និងកូន រួមនិង វត្ថុតាង បារីចំនួន ៤កេះធំច្រក និងការ៉ុងពណ៌ខៀវ នៅត្រង់ចំណុច ភូមិដំបូក វិលឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បាបបញ្ជូនមកអោយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ
អ្វីដែល ធ្វើអោយមហាជន ចោទជាសំណួរ សួរឡើងថា តើបុគ្គលមានឥទ្ធិពលរូបណានៅពីក្រោយការ បើកដៃ អោយមានការរត់ពន្ធបារីឆ្លងដែន បែបនេះ ព្រោះប្រទេសជាតិកំពុងរិតបន្តឹងតាមខ្សែ បន្ទាត់ព្រំដែន ដែលកើតពីការឈ្លានពានសំណាក់ យោធាសៀម ។
បច្ចុប្បន្ន÷ជនសង្ស័យ ពីរ នាក់ម្ដាយ និង កូនត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បញ្ជូនទៅការិយាល័យជំនាញផ្នែកជួញដូរនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥ នេះហើយ។ ដោយ អង្គភាព ប្រម៉ាញ់ជាយដែនធីវី

Post a Comment