អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានដឹកនាំ​សហការី​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ព្រំដែន​កម្ពុជា​ ថៃ​ នៅស្រុកស្ទោង ខេត្ត​កំពង់​ធំ​! - PMC-News

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានដឹកនាំ​សហការី​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលី​ក្នុង​សមរភូមិ​​ព្រំដែន​កម្ពុជា​ ថៃ​ នៅស្រុកស្ទោង ខេត្ត​កំពង់​ធំ​!

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អម​ដំណើរ​ដោយ​លោក​សាយ​ គឹម​ឡម​ អភិបាល​ស្រុក​ស្ទោង​ បាន​ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​វិរៈយុទ្ធ​ជន​ពលីលោក វរសេនីយ៍ត្រី ជួង​ លាប​ នៅអង្គភាពកងពលតូចថ្មេីរជេីង​លេខ៤២​ ចំណុះ​យោធភូមិភាគ​ទី​៤​ ដែលបានពលីជីវិតកាលពីថ្ងៃទី២៤​ ខែ​ កក្កដា​ ឆ្នាំ២០២៥ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នៅ​ទិសព្រំដែនកម្ពុជា.ថៃ​ តំបន់​ប្រាសាទ​តាមាន់​ ខេត្តឧត្ដរមានជ័យ  ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ភូមិបុស្ស​តាសោម​  ឃុំ​រុងរឿង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ។


ឧត្ដមសេនីយ៍ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​​វិរៈយុទ្ធ​ជន​របស់​យើង​ដែល​បាន​លះបង់​អាយុ​ជីវិត​ដ៏អង់​អាចខ្លាហាន​នៅក្នុង​សមរភូមិ​ ដេីម្បី​បុព្វហេតុ​ការ​ពារ​បូណភាព​ទឹក​ដី​ និង​ការពារ​ប្រជាជន​កម្ពុជា​ ពី​ការ​បំពាន​​ទឹកដីរបស់កម្ពុជាពីសំណាក់យោធាសៀម​ ហើយ​ការ​លះបង់​ដ៏​ធំធេង​នេះ​ យើងខ្ញុំ​​ទាំងអស់​គ្នា​ជាប្រជាជនកម្ពុជា​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ​  ។

ជាមួយ​នេះ​ផង​ដែរ​ ឧត្ដមសេនីយ៍ទោ​សោម​ ស៊ុន​ ក៍បាន​សំណេះសំណាល​ និង​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ថា​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខនៃ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ចងចាំ​ជានិច្ច​នូវ​គុណូបការ:ដ៏ថ្លៃ​ថ្លា​នេះ​  ចារឹក​ទុក​ជា​ប្រវត្តិសាស្រ្ត​ និង​រៀបចំ​ដោះ​ស្រាយ​គោលនយោបាយ​ ឧបត្ថម្ភ​ជូន​ក្រុម​គ្រួសារ​សពឲ្យបានសរម្យ​ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលី​យេីង​ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឲ្យមានជម្រកស្នាក់នៅបានសមរម្យ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​​ បាន​ថ្លែង​នូវ​ការ​​គោរព​ដឹងគុណ​មិន​អាច​បំភ្លេច​បាន​ នូវ​វិរភាព​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នេះ​ ដោយ​បាន​លំអោនកាយគោរពវិញ្ញាណ​ក្ខន្ធ​ ដោយ​ក្តី​ក្តុកក្តួល​រំជួល​ចិត្ត​ ជាទីបំផុត​ និងបាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​វិរៈ​យុទ្ធ​ជន​យេីង​ បាន​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ៕
ដោយ លោក សំនៀង




Theme images by Radius Images. Powered by Blogger.