ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះ នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសារព័ត៌មាន“ ដល់សកម្មជនគណបក្ស និងក្រុមការងារអភិវឌ្ឍយុវជន នៅស្រុកបាភ្នំ
អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុយុវជនខេត្តព្រៃវែង នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល និងសារព័ត៌មាន» ដល់សិក្ខាកាម ជាសកម្មជនគណបក្សស្រុកបាភ្នំ និងក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ចំនួន ២៥០នាក់ នៅស្នាក់ការគណបក្សស្រុកបាភ្នំ ខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាលនៅពេលរសៀលនេះ ធ្វើបទបង្ហាញដោយ៖
ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ចែករំលែកបទពិសោធស្តីពី”ការគ្រប់គ្រងព័ត៌មាន និងវាយបក។
ទី២. លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជស្រុកព្រះស្តេច ចែករំលែកបទពិសោធស្តីពី”ការសរសេរសេចក្តីប្រកាសព័ត៌មាន និងសេចក្តីបំភ្លឺព័ត៌មាន”។
ទី៣. លោក សំ នឿន អគ្គនាយករងអង្គភាពសារព័ត៌មានត្រយង និងជាអនុប្រធានក្រុមការងារអភិវឌ្ឍស្រុកព្រះស្តេច ស្តីពី”មូលដ្ឋានគ្រឹះនៃសារព័ត៌មាន និងរបៀបសរសេរព័ត៌មានបែបពិធីការនិងចាប់ជ្រុង”។
វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសារព័ត៌មាន” រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ និងក្រុមការងារអភិវឌ្ឍយុវជនស្រុកបាភ្នំ៕
Post a Comment