អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន - PMC-News

ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ប៉ៃលិន៖  ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន  បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ  និងនាំយកសម្ភារៈ ថវិកា  ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ចែកជូនដល់នាយទាហាន  នាយទាហានរង  និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី  នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ  ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ។


ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយ មូលដ្ឋាន ខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ជូនចំពោះនាយទាហាន នាយទាហានរង  និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី  ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្តេច  មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់ យើងជានិច្ច។

ឯកឧត្តមទេសរដ្ឋមន្ត្រី  បានមានប្រសាសន៍លើកឡើងថា៖  បច្ចុប្បន្ននេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង  នៅចំណុចមុំបី ប្រាសាទតាមាន់ធំ  ប្រាសាទតាមាន់តូច  និងប្រាសាទតាក្របី  រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ  ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ របស់យើងនៅទី នោះ  គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ  ពីប្រមុខរាជរដ្ឋាភិបាល  ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់  និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា  បើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជាយើង។

ឯកឧត្តម អ៉ី ឈាន ក៍បានមានប្រសាសន៍កោតសរសើរ  និងវាយតម្លៃខ្ពស់  ចំពោះសមិទ្ធផលទាំងឡាយ  ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន  ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ  និងប្រជាជន  ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន  ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង  និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ  ធនធានសេដ្ឋកិច្ច  ជូនកងទ័ព  និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ  ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល  និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី  ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ ។

សូមបញ្ជាក់ថា៖ ជានិច្ចជាកាល  ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តែងតែចុះសួរសុខទុក្ខ  និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាប្រចាំ  ហើយក្នុងឱកាសនេះផងដែរ  ក៍បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ចែកជូនដល់នាយទាហាន នាយទាហានរង  និងពលទាហាន  តាមបណ្តាអង្គភាព  ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី  នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រួមមាន៖ ស្បៀងអាហារ  សម្ភារៈ និងថវិកាមួយចំនួន ព្រមទាំងអណ្តូងទឹកស្អាតចំនួន ០៦អណ្តូងផងដែរ។
ដោយលោក÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែន tv




Theme images by Radius Images. Powered by Blogger.