អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​ប្រជុំ​ពង្រឹង​តួនាទី​ភារកិច្ច​ ក្រុម​ការងាររ​បស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​! - PMC-News

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ដឹកនាំ​កិច្ច​ប្រជុំ​ពង្រឹង​តួនាទី​ភារកិច្ច​ ក្រុម​ការងាររ​បស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​!

នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​  បាន​ដឹកនាំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ ដេីម្បីពិភាក្សា​ និង​ប្រគល់​ភារកិច្ច​សំខាន់​ៗ​ចាំបាច់​មួយ​ចំនួន​ ដែល​ត្រូវ​អនុវត្តន៍​ ចំពោះ​មុខ​ និង​យូរ​អង្វែង​ តាម​ផែនការ​ដែល​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ និង​ស្រុក​បាន​ប្រគល់​ជូន​ ។



លោក​វរសេនីយ៍ឯក​ អ៊ូ​ ឆេង​កន​ អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដង​កាំបិត ​ស្រុក​សណ្តាន់​ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសំខាន់ៗដែល​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដង​កាំបិត​សម្រេច​បាននាពេលកន្លងទៅ​នូវ​សមិទ្ធផល​ធំៗ​មួយ​ចំនួន​គួរ​ជា​ទី​មោទនៈ​  និង​ការ​ជួយ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ ព្រមទាំងបាន​គូស​បញ្ជាក់​អំពី​ចំណុច​ខ្លាំង​ និងបញ្ហាប្រឈមមួយ​ចំនួន​ ដែល​ត្រូវ​ពុះពារ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ ដូច​ជា​ ការ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​  ការ​អនុវត្តន៍​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ មិន​ទាន់​បាន​១០០%​ ដោយ​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ ។  បញ្ហា​ស្ពាន​ លូ​ ឆ្លង​កាត់​ផ្លូវ​ មាន​ការ​ខូចខាត​ក្នុង​រដូវ​វស្សា​ និង​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ​ជា​ដេីម ។ល។  បន្ទាប់​មក​អង្គប្រជុំ​បាន​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស​ ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្វះ​ខាត​ និង​បាន​លើក​ឡើង​ពី​វិធានការ​មួយ​ចំនួន​ដែល​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​ និង​បញ្ហា​ដែល​ត្រូវ​សំណូមពរ​ជូន​ថ្នាក់​លើ​ជួយ​ដោះស្រាយ​ បំពេញ​បន្ថែម​ផង​ដែរ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក្នុង​នាម​អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​បងប្អូន​ក្រុម​ការងារ​ទាំងអស់​គ្នា​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​តាម​ផែនការ​ដែលថ្នាកដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ស្រុក​បាន​ប្រគល់​ជូន​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់​ភារកិច្ច​សំខាន់​ៗ​ចាំបាច់​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្តន៍​បន្ត​  ទី១. ត្រូវរួមគ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ ស្រុក​ ឃុំ​ ភូមិ​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដេីម្បី​បន្ត​ធ្វើ​វេទិកា​សាធារណៈ​ ក្តាប់​ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​យើង​ ។ ទី​២.​ ត្រូវ​បន្ត​រួម​គ្នា​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​  និង​ទី​៣​. ផ្សព្វផ្សាយ​ និង​ចូលរួម​អនុវត្ត​ឲ្យបាន​ល្អ​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ធានា​សេចក្ដី​សុខ​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យើង​ ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ផ្សព្វផ្សាយ​នូវ​អនុសាសន៍​សំខាន់​ៗ​ របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលបានថ្លែងក្នុងឱកាសបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជន​កម្ពុជា នៅខេត្តសៀមរាប កាលពី​ព្រឹកថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥​ ម្សិលមិញនេះ​ ស្តី​បញ្ហា​ព្រំដែន​កម្ពុជា​ ថៃ​  ផងដែរ​៕
ដោយលោក សំនៀងអង្គភាពប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.