អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ បានដឹកនាំប្រតិភូ នាំយកថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចេញផ្សាយ ថ្ងៃទី ១០ ខែមិថុនាឆ្នៃ២០២៥ - PMC-News

លោក ឡង គីសឹង អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ បានដឹកនាំប្រតិភូ នាំយកថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចេញផ្សាយ ថ្ងៃទី ១០ ខែមិថុនាឆ្នៃ២០២៥

 កំពង់ធំ÷នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក ឡុង គីសឹង អភិបាលនៃគណៈអភិបាលស្រុក និងលោក នៅ សៈ​ មៈ​ ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការក្រោមឱវាទសាលាស្រុក នាំយកថវិកាចំនួន២លានរៀល អង្ករចំនួន ២តោន មីជាតិចំនួន៥០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៦០ យូរ យកមកប្រគល់ជូនដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបម្រើសេចក្តីត្រូវការ ក្នុងភារកិច្ចការពារជាតិ និងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។


លោក ឡង គីសឹង បានមានប្រសាសន៍ថា ដោយឃើញពីសកម្មភាពដ៏មមាញឹករបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចត្រៀមបម្រុងកម្លាំង ក្នុងវិស័យការពារជាតិ ការពារបូរណភាពទឹកដី និងសកម្មភាពដ៏មមាញឹក ជាកម្លាំងស្នូលឱ្យកងកម្លាំងចម្រុះក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានជោគជ័យ គួរជាទីមោទនៈ និងបានសូមជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមទទួលជោគជ័យក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។








ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោក ឡង គីសឹង អភិបាលស្រុក និងលោក នៅ សម: ប្រធានក្រុមប្រឹក្សាស្រុកសន្ទុក និងប្រតិភូទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងខេត្តកំពង់ធំ  និងបានសូមជូនពរ ប្រតិភូអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកសន្ទុក ខេត្តកំពង់ធំ ទាំងអស់ និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ  ព្រមទាំងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ លោក សំនៀងអង្គភាពប្រម៉ាញ់ជាយដែន ធីវី

Theme images by Radius Images. Powered by Blogger.