អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកថវិកាចំនួន១៧,៧៣០,០០០រៀល ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ - PMC-News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកថវិកាចំនួន១៧,៧៣០,០០០រៀល ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាំយកថវិកា ចំនួន១៧,៧៣០,០០០រៀល (ដប់ប្រាំពីរលាន ចិតសិបបីមុឺនរៀល) ឧបត្ថមជូនសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’  នៅសាលាខេត្តបន្ទាយមានជ័យ ។


ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  ជាប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងបណ្តាស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប ។

សូមបញ្ជាក់ាថា ថវិកាដែលបានមកគឺជាការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរ​បាល​ខេត្តបន្ទាយមានជ័យ យកមកប្រគល់ជូនកាកបាទក្រហម ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព ៕
ផ្សាយដោយ អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.