អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សាច់ជ្រូកប្រមាណ៦០០គីឡូក្រាម ដែលគ្មានលិខិ តអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេសត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាបនិងយកទៅដុតបំផ្លាញចោល - PMC-News

សាច់ជ្រូកប្រមាណ៦០០គីឡូក្រាម ដែលគ្មានលិខិ តអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេសត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាបនិងយកទៅដុតបំផ្លាញចោល

បាត់ដំបង៖ បាត់ដំបងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់  ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ  ឃុំអន្លង់វិល  ស្រុកសង្កែ ខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះ  សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។


ក្រោយធ្វើការសាកសួរស  សមត្ថកិច្ចជំនាញបានរាយការណ៍  ជូនឯកឧត្តម {កែវ សុជាតិ }ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង  ហើយឯកឧត្តម បានអនុ ញ្ញាតឱ្យលោក (ទុត វីនីត) ព្រះរាជអាជ្ញា រង ដឹកនាំធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព ខាងលើ នៅទីលានចាក់សម្រាម  ស្ថិតនៅ  ភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv new





Theme images by Radius Images. Powered by Blogger.