អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានពិធីរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្ថិខុស,សុវត្ថិភាពសង្គមប្រចាំឆមាសទី១ - PMC-News

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានពិធីរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្ថិខុស,សុវត្ថិភាពសង្គមប្រចាំឆមាសទី១

ខេត្តប៉ៃលិន÷នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៤និង០០នាទី ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានពិធីរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សុវត្ថិភាពសង្គម ប្រចាំឆមាសទី១ និងប្រចាំខែឧសភា ទិសដៅអនុវត្ត សម្រាប់ឆមាសទី២ និងខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន  និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍ទាំង៨ ឃុំ/សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។


លោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផល ការងារប្រចាំឆមាសទី១ និងប្រចាំខែឧសភា ឆ្នាំ២០២៥ និងដាក់ចេញទិញដៅបន្តសម្រាប់ខែបន្ទាប់ ។

លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ត្រូវចូលរួមគោរពវិន័យ និងមានឆន្ទៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញកិច្ចការងារជំនាញ ក៏ដូចជាការពង្រឹង ការការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់ ។ អត្ថបទដោយ÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែនtv new





Theme images by Radius Images. Powered by Blogger.