អភិបាលខេត្តប៉ៃលិនថ្លែងអំណរអរគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគជូនកាកបាទក្រហមខេត្តប៉ៃលិន
ខេត្តប៉ៃលិន: យោងតាមគណនីផ្លូវការរបស់លោកជំទាវបានស្រីមុំ SreyMom Ban ដែលជាអភិបាលខេត្តប៉ៃលិន បានបង្ហោះគ្រប់សកម្មភាពសប្បុរសជនដែលបានចូលរួមជួយនិងបរិច្ចាកដល់ សាខាកាកបាទក្រហមខេត្តប៉ៃលិន។ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកជួបលំបាកដោយគ្រោះធម្មជាតិ និងមហន្តរាយផ្សេងៗ។
សូមប្រសិទ្ធិពរបវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនតាមរយៈគណៈកម្មាការសាខា ដែលនៅប្រចាំការទទួលរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ÷ ឯកឧត្តម សៅ សារ៉ាត់ ០៩៧ ៧៨២១២៦៨– លោកជំទាវ ពៅ សុខ ០៨៨ ៤១៤០៦៥៦– ឯកឧត្តម ហុក សុផល ០៩៧ ៣៥៦៨៥៦៨។ ដោយលោក ស សារឿន អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Post a Comment