អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួច(សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន... - PMC-News

កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួច(សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ លន់ ភ័ស្ដ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណី លួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ២០ឆ្នាំ,២-ឈ្មោះ ខុន វិន ភេទប្រុស អាយុ៣៩ឆ្នាំ និង៣-ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ៣០ឆ្នាំ បានធ្វើសកម្មភាពលួចយកសម្ភារៈសំណង់ កាត់ខ្សែភ្លើង និងដែកក្រចាប់រន្ទា និងកំណាត់ដែក នៅក្នុងការដ្ឋានប៉ាណាគ្រី ដែលមានទីតាំងនៅភូមិភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន០១គ្រឿង, ២.កំណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣.ក្រចាប់ចាប់ដែករន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំណាត់ដែកតំណរ រន្ទា  ចំនួន១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។      លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។     ដោយផ្អែកលេីពាក្យបណ្ដឹង និងចម្លេីយសារភាព ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។       លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ផ្សាយដោយ អង្គភាពគេហទំព័រ ប្រមាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.