លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងវិធានការសន្តិសុខនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំ លោក-លោកស្រី ស្នងការរង ព្រមទាំងមន្រ្តីក្រោមឱវាទជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងវិធានការសន្តិសុខនៅខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ លោកអភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអជ្ញាធរជំនាញពាក់ព័ន្ធ ។ដោយលោក÷ស សារឿន អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន tv news






Post a Comment