ពិតជាខ្លាំងមែនទោះបីសមត្ថកិច្ចធ្លាប់បង្ក្រាបម្ដងរួចមកហើយ ម្ចាស់ទីតាំងខាងលើនៅតែហ៊ានបើកល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឡូតូឲ្យភ្ញៀវចូលលេងយ៉ាងអាណាធិបតេយ្យដដែល
ភ្នំពេញ÷ល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញនិងឡូតូ មួយកន្លែងដែលមាន ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបមិនបានមួយដង្ហើមចង្រិតផង ថ្មីៗនេះបែរជាម្ចាស់ទីតាំងខាងលើ ហ៊ានបើកឱ្យភ្ញៀវចូលលេងយ៉ាងរំភើយហាក់បីដូច ជាមានអ្វីអាថ៌កំបាំងនៅពីក្រោយខ្នង។

ម្ចាស់ទីតាំងខាងលើបានបើកដំណើរការ លេងសារជាថ្មីនេះតើអាជ្ញាធរនៅក្នុង មូលដ្ឋានមានដឹងដែរឬទេ.?
បើកឱ្យភ្ញៀវ ចូលលេងយ៉ាងគឹកគគ្រេង បែបអនាធិបតេយ្យ។
តើឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង ៧ចំណុចនោះ ។
សូមបញ្ជាក់÷ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សូមមេត្តាចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់ទីតាំងខាងលើនេះផងទាន ។
ដើម្បីរក្សាបាននូវ
ភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។
អង្គភាពគេហទំព័ រប្រម៉ាញ់ជាយដែន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
អត្ថបទ ដោយលោកវង់សុខ រដ្ឋា អង្គភាពគេហទំព័រប្រមាញ់ជាយដែនtv news
Post a Comment