លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំពិធីសូត្រមន្ត លើករាសី រាប់បាត្រព្រះសង្ឃ នៅអង្គភាពស្នងការដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥
ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកស្រី ព្រមទាំងមន្រ្តីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្ត លើករាសី រាប់បាត្រព្រះសង្ឃ និងថ្វាយរបាំជូនពរ និងរបាំក្ងោកដល់ម្ចាស់ទឹកដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាអង្គភាពស្នងការដ្ឋាន ដើម្បីសុំសេចក្តីសុខចម្រើន សិរីសួរស្តី ជ័យមង្គលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។
ដោយលោក÷ស សារឿន អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news
Post a Comment