អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត អញ្ចេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពប្រចាំខែមីនា និងលើកទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ - PMC-News

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត អញ្ចេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពប្រចាំខែមីនា និងលើកទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥

 ប៉ៃលិន៖ ថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កិច្ចប្រជុំនេះបានរៀបចំឡេីង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកមេប៉ុស្តិ៍ទាំង៨ ឃុំសង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានចូលរួមផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរងផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលការងារប្រចាំខែមីនាឆ្នាំ២០២៥ និងដាក់ចេញទិញដៅបន្តសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការបានណែនាំ និងផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចូលរួមគោរពវិន័យនិងមានឆន្ទៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញកិច្ចការងារជំនាញ ជាពិសេសពង្រឹងលើកិច្ចការ ការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឱ្យបានល្អប្រសើរនិងបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនិងក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news


Theme images by Radius Images. Powered by Blogger.