បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥ ដោយអនុវត្ត ជាប្រចាំ តាមបទបញ្ជារបស់ លោកវរៈសេនីយ៍ឯក បេន សំអាត.អធិការ នៃអធិការដ្ឋាន នគរបាល ស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល អូរស្រឡៅ និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្ត បានប្រទះឃើញ ពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេង ០៦នាក់ ស្រី០២នាក់ ដែលមេខ្យល់យកមកលាក់ ទុកនៅក្នុងចំការឬស្សីមួយកន្លែងបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ។
បើតាម លោក អនុ សេនីយឯក សយ សំណាង មេប៉ុស្តិ៍ស្តីទី អូរស្រឡៅ បានអោយដឹកថា៖ កម្លាំងប៉ុស្តិ៍ និងប្រជាការពារ បានដើរល្បាត ក្នុងភូមិសាស្រ្តបាន ប្រទះឃើញ ពលរដ្ឋដែលមេខ្យល់យកមកលាក់ទុក នៅក្នុងចំការឬស្សី។
លោកបានបន្តថា ហើយ លោកបានរាយការណ៍ជូន លោក វរៈសេនីយ៍ឯក បេនសំអាត ជា អធិការ លោក ក៏បានបញ្ជាឲ្យ កម្លាំងបាននាំពួកគាត់ មកប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្រឡៅ នៃអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ដើម្បីសួរនាំ ។
ក្នុងនោះមានពលរដ្ច សរុប ៤១នាក់ស្រី១៨នាក់
ក្មេង ០៦នាក់
ស្រី០២នាក់
ដែលមកពីខេត្តចំនួន០៤
មានដូចខាងក្រោមៈ
១- ខេត្តបន្ទាយមានជ័យ មានចំនួន១៧នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ ប្រុស០៣នាក់
២-ខេត្តព្រៃវែង មានចំនួន០៤នាក់ ស្រី០៣នាក់
៣-ខេត្តប៉ៃលិន មានចំនួន០៥នាក់ ស្រី០២នាក់ ក្មេង០១នាក់ ប្រុស០១នាក់
៤-ខេត្តបាត់ដំបង មានចំនួន១៥នាក់ ស្រី០៧នាក់ ក្មេង០៣នាក់ ស្រី០២នាក់ពលករនៅទាំង០៤ខេត្ត បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំអោយពួកគាត់អោយធ្វើឯកសារស្របច្បាប់ ណែនាំអប់រំអោយបញ្ឈប់សកម្មភាពចាញ់បោកមេខ្យល់បន្តទៀត ។
គួរបញ្ជាក់ផងដែរ៖ វិធានការណែនាំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវអោយកកម្លាំងជុំនាញដែលមាន
លោក ស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរ និងយេនឌ័រខេត្តបន្ទាយមានជ័យ ត្រូវស្រាវជ្រាវរកចាប់មេខ្យល់ ដែលដើរបោកប្រាស់ប្រជាពលរដ្ឋទៅចំណាកស្រុកដោយខុសច្បាប់ប្រទេសថៃ និងត្រូវពង្រឹងតាមបន្ទាត់ព្រំដែនការពារទប់ស្កាត់អោយបានពលករចំណាក់ស្រុកខុសច្បាប់៕
ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Post a Comment