ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលរខេត្តបាត់ដំបងបានអញ្ជើញ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធចំណុះទិសទី២ យោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ទិសទី២ យោធភូមិភាគទី៥ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។
លោកឧត្តមសេនីយ៍ត្រី( កែវ សេងលន ) ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ដឹកនាំប្រតិភូខេត្តចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តក្នុងឱកាសបុណ្យជាតិដូចជា៖ បុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រមទាំងបាននាំយកនូវអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់មកផ្តល់ជូនដល់កងកម្លាំងផងដែរក្នុងន័យសមរភូមិក្រោយ តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម(សុខលូ )អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកនូវអំណោយ របស់រដ្ឋបាលខេត្តផ្ដល់ជូនកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ រួមមាន ភេសជ្ជៈ ចំនួន ៣០កេស ទឹកសុទ្ធ ចំនួន ៥០កេស នំអន្សមជ្រូក ចំនួន ១ស្លឹក សាច់ជ្រូកស្រស់ ចំនួន ៦០គីឡូក្រាម បន្លែស្រស់ ចំនួន ៥០គីឡូក្រាម និងថវិកា ចំនួន ៦.០០០.០០០ រៀលផងដែរ៕
ចេញ ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news .



Post a Comment