អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដោយមានការយកចិត្តទុកដាក់និងអនុវត្តតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង - PMC-News

ដោយមានការយកចិត្តទុកដាក់និងអនុវត្តតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង

 បន្ទាយមានជ័យ÷ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចាត់បញ្ជូនលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល ដឹកនាំក្រុមការងារសុខាភិបាល


ចុះពិនិត្យព្យាបាលជម្ងឺជូន កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ និង បញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

ជាក់ស្ដែងនៅថ្ងៃថ្ងៃចន្ទនេះ ពេលព្រឹក ក្រុមការងារគ្រូពេទ្យ បានចុះអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានពិនិត្យសុខភាពជូនកម្លាំងសរុប៤៨នាក់ ស្រី១៣នាក់។ បានព្យាបាល៧៣ករណី ចំណាយឱសថគ្រាប់អស់៥២៥គ្រាប់ ថ្នាំដបអស់១២ដប។ ពេលរសៀល ចុះអធិការព្រះនេត្រព្រះ -បានពិនិត្យសុខភាពជូនកម្លាំងសរុប៦០នាក់ ស្រី០៧នាក់។ បានព្យាបាល៨៨ករណី ចំណាយឱសថគ្រាប់អស់៥៨៤គ្រាប់ ថ្នាំដបអស់១០ដប។



ក្នុងគោលបំណង នៃការចុះត្រួតពិនិត្យសុខភាពជូនកម្លាំងនគរបាលជាតិនាពេលនេះ គឺដើម្បីធានាដល់កងកម្លាំងនគរបាល មានសុខភាពល្អមានកម្លាំងមាំមួន ក្នុងការបំរើការងារប្រចាំថ្ងៃ ឬ បំពេញបេសកកម្ម ចុះប្រតិបត្តិការយាមល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរថែមទៀត៕

ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news

Theme images by Radius Images. Powered by Blogger.