អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ និងផ្សព្វផ្សាយផែនការ សកម្មភាព ការងារយោធាសន្តិសុខ ឆ្នាំ២០២៥ - PMC-News

តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ និងផ្សព្វផ្សាយផែនការ សកម្មភាព ការងារយោធាសន្តិសុខ ឆ្នាំ២០២៥

 ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥។


មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានថ្លែងមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបស្តីពីលទ្ធផល នៃកិច្ចប្រជុំការងារយោធាសន្តិសុខឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារសន្តិសុខឆ្នាំ២០២៥។

ត្ដមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បូកសរុប និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលគ្រប់កងឯកភាព ដែលបានខិតខំបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនរយៈពេល១ឆ្នាំកន្លងមក និងបានសហការយ៉ាងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចេញ ការពង្រឹងខឿនការពារជាតិរឹងមាំ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងបន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែទំនើបរៀបរយ និងមានប្រសិទ្ធភាព ត្រូវខិតខំចូលរួម  “ ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី " ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី "ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការកាប់ព្រៃ ទន្រ្ទានយកដីរបស់រដ្ឋ ការធ្វើនេសាទខុសច្បាប់ នៅតាមបណ្ដាខេត្ត  តំបន់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” មួយចំនួន។ 

    ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអញ្ជើញប្រគល់បណ្ណសរសើរ លិខិតសរសើរ បំពាក់មេដាយ ដល់អង្គភាព និង បុគ្គលដែលមានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង និង ឧបត្ថម្ភថវិកាក្នុងកម្មវិធី ចំនួន ១.៥០០.០០០រៀល ផងដែរ៕

ផ្សាយដោយ  អង្គភាព គេហទំព័រ ប្រមាញ់ជាយដែនធីវី








Theme images by Radius Images. Powered by Blogger.