អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាជាតិ "បង្ការ និងពន្លត់អគ្គិភ័យ" លើកទី៩ ដើម្បីក្រើនរំលឹកពលរដ្ឋឲ្យបង្ការគ្រោះអគ្គីភ័យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព,ដោយកងកម្លាំងពន្លត់អគ្គីភ័យនៃស្នងការខេត្ត - PMC-News

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាជាតិ "បង្ការ និងពន្លត់អគ្គិភ័យ" លើកទី៩ ដើម្បីក្រើនរំលឹកពលរដ្ឋឲ្យបង្ការគ្រោះអគ្គីភ័យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព,ដោយកងកម្លាំងពន្លត់អគ្គីភ័យនៃស្នងការខេត្ត

ខេត្តប៉ៃលិន÷នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តប៉ៃលិនបានវៀបចំទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី ៩  ក្រោមអធិបតីភាពឯកឧត្តម រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោ សុវណ្ណ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ឃុំសង្កាត់ទាំង៨ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

លោក សោ សុវណ្ណ អភិបាលខេត្ត បានថ្លែងថា ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលបង្ហាញជូនប្រជាពលរដ្ឋ បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងការបង្ការនូវគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លោកក៏បានណែនាំអាជ្ញាធរក្រុង ស្រុកទាំង២ ត្រូវអប់រំប្រជាពលរដ្ឋពីហានិភ័យនៃគ្រោះអគ្គីភ័យ និងចូលរួមទប់ស្កាត់ការដុតព្រៃ ការប្រើប្រាស់ចង្ក្រាន្តហ្គាសតាមផ្ទះ តាមភោជនីយដ្ឋាន និងតាមកន្លែងប្រជុំជនអោយបានត្រឹមត្រូវ ការអុជ ទៀន ធូបសែនព្រេនផ្សេងៗតាមផ្ទះ ជាពិសេសត្រូវពិនិត្យប្រព័ន្ធអគ្គិសនី និងបំពង់ពន្លត់អគ្គិភ័យ ត្រូវតែបំពាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់បង្កឡើងដោយអគ្គិភ័យ។  លោកបន្ដថា គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គិភ័យ មានឥទ្ធិពលខ្លាំងក្លា ណាស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារ  និងផ្ទះសម្បែង អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារករណីអគ្គិភ័យនេះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ។ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ នៅក្នុងរដូវក្តៅនេះ ជាពិសេស ការដុតទៀន ធូប នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ហើយក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋជួបគ្រោះអគ្គីភ័យ បងប្អូនប្រជាពលរដ្ឋអាចហៅទៅកាន់លេខ ១១៨ និងលេខប្រចាំបញ្ជាការបង្ការនិងពន្លត់អគ្គីភ័យខេត្តប៉ៃលិន 0977780025  ២៤ម៉ោង លើ២៤ម៉ោង។ តាមរបាយការណ៍របស់លោកវរ:សេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងខេត្តប៉ៃលិន បានឱ្យដឹងថា:  ក្នុង ឆ្នាំ២០២៤កន្លងទៅនេះ ខេត្តប៉ៃលិន មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ០៣ ករណី ស្មើនឹង ០៧ លើក ក្នុងនោះ ក្រុងប៉ៃលិន មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ០២ លើក។ ស្រុកសាលាក្រៅ មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ០៥ លើក ដែលគ្រោះអគ្គីភ័យនេះ គឺករណីឆេះ ផ្ទះ ចំនួន ០២ លើក, ករណីឆេះរោងចក្រសម្អាតមៀន ចំនួន ០១ លើក, ករណីឆេះព្រៃ ចំនួន ០៤ លើក, ហើយមូលហេតុ នៃការឆេះបណ្តាលមកឆ្លងចរន្តអគ្គិសនី និងបណ្តាលមកពីប្រជាពលរដ្ឋឆ្ការដុតព្រៃ។ ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គិភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ លោកវរសេនីយ៍ឯក យ៉ន សេដ្ឋា ស្នងការរងនគរបាលខេត្តប៉ៃលិនបានបញ្ជាក់ថា (ឃ្លីប )៕ ដោយលោក​សារឿន​អង្គភាព​គេហទំព័រប្រម៉ាញ់ជាយដែនធីវី






Theme images by Radius Images. Powered by Blogger.