អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវីរៈសេនីយ៍ទោ ឡេ ងហុងលាងនាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន - PMC-News

លោកវីរៈសេនីយ៍ទោ ឡេ ងហុងលាងនាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន

ប៉ោយប៉ែត ÷ នៅព្រឹកថ្ងៃទី 13 ខែមិនាឆ្នាំ 2025 វេលាម៉ោង10:00នាទី  លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឲ្យលោកវរសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតព្រមទាំងកងកម្លាំង បានចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់លោក យកទៅចែកជូនលោក ទៀវ វិបុល ដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ទោ  ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់លោក ទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ក្តី ។ លោកតែងតែមានការយកចិត្តទុកដាក់ហ្នឹងផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ។ អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យចែកជូនដល់អតីតយុទ្ធជន រួមមាន ÷ - អង្ករ ២៥គីឡូក្រាម - ទឹកត្រី ១យូរ - ទឹកស៊ីអ៊ីវ ១យួរ - មី     ១កេះ - ប្រេងឆា ១លីត្រ - ទឹកសុទ្ធ ១០យួរ - ស្ករ ១គីឡូក្រាម - អំបិល ១គីឡូក្រាម - ប៊ីចេង ១គីឡូក្រាម - ខ្ទឹមស ២គីឡូក្រាម - ស៊ុត ៣០គ្រាប រួមនិងថវិកាចំនួន ១០ម៉ឺនរៀល ។ នេះជាអំណោយដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.