លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម លោកវរសេនីយ៍ទោ នី វិបុល អធិការរង ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ជួបសំណេះសំណាល សួសុខទុក្ខកូនៗ ក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី ចំនួន ០៩នាក់ ចូលវិសមកាលមកលេងមណ្ឌល និងនាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនក្រុមនិស្សិត និងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៨ នាក់ ។
អំណោយ រួមមាន៖
១-ថវិកា ចំនួន ១៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារ)
២-នុំភីហ្សារ ចំនួន ១០បន្ទះ
៣-ទឹកក្រូច ចំនួន ០៥កេស
៤-បាយដំណើបចំនួន ២០កញ្ចប់
៥-នុំហាំប៊ឺកឺ ចំនួន ៦៨ នុំ
*ក្នុងនោះនិស្សិតចំនួន០៩នាក់ក្នុងម្នាក់ៗបាន ថវិកា ១០០ដុល្លារ និងប្រគល់ជូនលោកប្រធានមណ្ឌលចំនួន៦០០ដុល្លារ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កូនៗដែលជាក្រុមនិស្សិត និងកុមារតូចៗ រួមទាំង គណៈគ្រប់គ្រង ។ សូមប្អូនៗដែលកំពុងសិក្សា និងទទួលបានការបណ្ដុះបណ្ដាលលើមុខជំនាញ និងការសិក្សារ ត្រូវខិតខំ ព្យាយាមរៀនសូត្រ ក្រេបជញ្ជក់យកចំណេះជំនាញ មកអភិវឌ្ឍខ្លួនឯង សង្គមជាតិ និងប្រទេសជាតិទាំងមូល ហើយសម្រាប់កូនដែលរស់នៅមណ្ឌលត្រូវរៀនយកបទពិសោធន៍រាមច្បង ដើម្បីជាដើមទុនទៅថ្ងៃអនាគត និងមានឱកាសបានបន្តសិក្សានៅឯក្រៅប្រទេសបន្ត ។
ក្រោយបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ រួមសហការី បានពិសារអាហាររួមគ្នាជាមួយកូនៗ ប្អូន បង្កើនភាពស្និទ្ធស្នាល ស្នាមញញឹម និងបង្កើតនូវអានុស្សាវរីយជាមួយនឹងពួកគាត់ផងដែរ ៕
ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនធីវី
Post a Comment