អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់! - PMC-News

១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់!

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង

១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថាប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចបានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹង និងឃើញដោយផ្ទាល់ភ្នែកថារាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ថ្មីៗនេះយុវជនក្មេងទំនើងពីររូបបានផ្ដល់បទសម្ភាសដល់ក្រុមការងារនៅពន្ធនាគាខេត្តកណ្តាលដោយបង្ហាញការសោកស្តាយទង្វើខ្លួន ដូចជាការមិនស្ដាប់ដំបូន្មានឪពុកម្តាយ ដើរលេងយប់ បង្កហិង្សា និងត្រូវសមត្ថកិច្ចចាប់ខ្លួន។ ផ្អែកលើបទពិសោធន៍នេះពួកគេផ្ញើសារឱ្យយុវជនផ្សេងទៀតចៀសគន្លងខ្លួនបើមិនចង់ជាប់ឃុំ និងបង្កការលំបាកដល់ឪពុកម្ដាយ។ សូមបញ្ជាក់ថាការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ នែមីនា ឆ្នាំ២០២៥ ដូចបានបញ្ជាក់ខាងលើនេះ ភាគច្រើន កើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ព្រះវិហា ក្រចេះ ខេត្តរតនគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕ ដោយ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ



Theme images by Radius Images. Powered by Blogger.