អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ - PMC-News

ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣

បាត់ដំបង÷នៅរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥  ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានអញ្ជើញជាអធិបតី ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣។

តាមរបាយការណ៍បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ : -និទ្ទេសល្អ ចំនួន ២៣នាក់ ស្មើ ២៣% -និទ្ទេសល្អបង្គួរ ចំនួន ៦៣នាក់ ស្មើ ៦៣% -និទ្ទេសមធ្យម ចំនួន ១៤នាក់ ស្មើ ១៤% និងរបាយការបើកវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ មានសិក្ខាកាម ចំនួន ១០០នាក់ និងសិក្សារយៈពេល ៩១ថ្ងៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណះបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។        នាឱកាសនេះ ឯកឧត្ត ឧត្តមសេនីយ៍ឯកមេបញ្ជាការ បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ  ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង,  ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ និងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ជាចុងបញ្ជាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបិទវគ្គនិងបើកវគ្គ ចំនួន ២.០០០.០០០រៀល និង ប្រកាសបិទវគ្គ និងបើកវគ្គចាប់ពីពេលនេះតទៅ៕ ផ្សាយ ដោយ÷អង្គភាព ប្រម៉ាញ់ជាយដែន ធីវី






Theme images by Radius Images. Powered by Blogger.