អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ(គុក) - PMC-News

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ(គុក)

ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។


បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាបន្ទាត់គោល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងឱ្យតឹងរឹងបំផុត តាមទស្សនៈ «ទំនើងមួយបង្ក្រាបមួយ ទំនើងពីរ បង្រាបពីរ»។ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេល១១ថ្ងៃចុងខែមករាដដែលនោះ បើធៀបនឹងករណីសរុប មូលដ្ឋានដែលក្មេងទំនើង ចេញអុកឡុកសង្គមច្រើន មានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង ខេត្តកំពត សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង និងខេត្តតាកែវ។ បើតាមប្រមុខក្រសួងមហាផ្ទៃ អាជ្ញាធរ និងសមត្ថកិច្ច មិនអាចដោះស្រាយបញ្ហានេះផ្ដាច់មុខបានឡើយ ពោលគឺទាមទារចាំបាច់ការចូលរួមតាមដាន អប់រំណែនាំ និងរាយការណ៍ ពីឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូជាដើម៕ ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Theme images by Radius Images. Powered by Blogger.