អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន - PMC-News

ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ប៉ោយប៉ែត:៖ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយជ្រួន ចូលភូមិគ្រឹះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាអំពើភេវរកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូល របស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ក្នុងភាពវឹកវរបំផ្លាញសន្តិសុខជាតិ បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកើតចេញពី ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺបំផ្លាញនីតិរដ្ឋដែលប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរួមគ្នាកសាង។

ទង្វើ និងសកម្មភាពនៃក្រុមឧទ្ទាមនេះ គឺជាអំពើបំពានរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិដោយចេតនាទុច្ចរិតយ៉ាងពិតប្រាកដ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសចំពោះអំពើទាំងឡាយណា ដែលរំលោភ បំពានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា៕




Theme images by Radius Images. Powered by Blogger.