អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការបានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “លំហាត់របៀប ការគ្រងឯកសណ្ឋាន និងបញ្ជាកងជួរ" នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន - PMC-News

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការបានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “លំហាត់របៀប ការគ្រងឯកសណ្ឋាន និងបញ្ជាកងជួរ" នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “លំហាត់របៀប ការគ្រងឯកសណ្ឋាន និងបញ្ជាកងជួរ" នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលជំនួយការដឹកនាំការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងជាគ្រូបង្គោល លោកនាយការិយាល័យបណ្តុះបណ្តាល លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ព្រមទាំងសិក្ខាកាម ។ លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង និងជាគ្រូបង្គោល បានអញ្ជើញឡើងអានរបាយការណ៍អំពីការហាត់រៀនលំហាត់របៀប ការគ្រងឯកសណ្ឋាន និងបញ្ជាកងជួរ ចំនួន០២វគ្គ វគ្គទី០១ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងវគ្គទី០២ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៤១នាក់ ។ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានមានប្រសាសន៍ចូលរួមថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ក្រើនរំលឹក និងពង្រឹងវិន័យ ក៏ដូចជាសមត្ថភាព ក្នុងកាយវិការលំហាត់របៀបរបស់កងកម្លាំងនគរបាល ការគ្រងឯកសណ្ឋាន និងការចូលរួមបញ្ជាកងជួរ អោយមានការល្អប្រសើរ ។ បន្ថែមពីនេះលោកឧត្តមសេនីយ៍ ស្នងការ បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវចូលរួមគោរពវិន័យ មានក្រមសីលធម៌ល្អ និងយកចំណេះដឹងក្នុងការហាត់រៀននេះទៅចែករំលែកទៅកម្លាំងនគរបាលផ្សេងទៀតតាមអង្គភាពរៀងៗខ្លួន ។






Theme images by Radius Images. Powered by Blogger.