អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនគ្រួសារកងទ័ពជួបការលំបាក ចំនួន ៣២គ្រួសារ - PMC-News

អំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនគ្រួសារកងទ័ពជួបការលំបាក ចំនួន ៣២គ្រួសារ

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ 


លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាក ផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះគ្រួសារកងទ័ព ចំនួន ៣២គ្រួសារ ទទួលបានអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន ៩មុខ និងថវិកាមួយចំនួន។ 



ក្នុងឱកាសនោះដែរគ្រួសារកងទ័ពទាំងអស់ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ដែលតែងតែយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារកងទ័ព ជួបការលំបាកគ្រប់វេលា ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Theme images by Radius Images. Powered by Blogger.