អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនមន្រ្តីនគរបាលដែលកំពុងមានជំងឺ ចំនួន ០៤រូប - PMC-News

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនមន្រ្តីនគរបាលដែលកំពុងមានជំងឺ ចំនួន ០៤រូប

 ប៉ៃលិន÷នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ៣០ នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលដែលកំពុងមានជំងឺ ចំនួន ០៤រូប ដែលមានឈ្មោះដូចខាងក្រោម ៖


១.លោកអនុសេនីយ៍ឯក កែវ ចាន់ធី ឋានៈ នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានជំងឺរលាកថ្លើមប្រភេទB(ធ្ងន់ធ្ងរ) បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ។

២.លោកអនុសេនីយ៍ឯក នឿន វន ឋានៈ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានជំងឺគ្រួសក្នុងតម្រងនោម(ធ្ងន់ធ្ងរ)   ។

៣.លោកអនុសេនីយ៍ទោ ទូច ណារ៉ាក់ ឋានៈ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ មានជម្ងឺគ្រុនឈាម បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅក្នុងអង្គភាព ។

៤.លោកអនុសេនីយ៍ត្រី ព្រំ សុវឌ្ឍនៈ ឋានៈ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអណ្តូង នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ មានជំងឺលើសឈាម និងរលាកទងសួត(ធ្ងន់ធ្ងរ) បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ។ ក្នុងឱកាសនោះដែរ  លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងបាននាំប្រសាសន៍ផ្ដាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ សេងសុ គន្ធ ស្នងការនគរបាលខេត្តប៉ៃលិន អោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយពីជំងឺ ៕


Theme images by Radius Images. Powered by Blogger.