អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា! - PMC-News

១១ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺនសេវា!

ត្រឹមរយៈពេល១១ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានបន្តផ្ដល់សាវាជូនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យសេវាដែលមន្រ្តីអត្តសញ្ញាណកម្មបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨.៨៣៤សន្លឹក លិខិតឆ្លងដែន ៩.១៦២ក្បាល លិខិតធ្វើដំណើរ១.៩៤៧ក្បាល សៀនភៅស្នាក់នៅ ២.៨៣៩ក្បាល និងសៀវភៅគ្រួសារមានចំនួន ២.៦៧៤ក្បាលផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារមកនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ដោយឡែកសេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្តតាមយន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះក៏ទើបបើកស្នាក់ការនៅខេត្តសៀមរាប៕ កញ្ញា សេង សុខហ៊ុន  មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Theme images by Radius Images. Powered by Blogger.