លោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តដឹកនាំកម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ពីបទ: រំលោភលើទំនុកចិត្ត តាមបណ្តឹងជនរងគ្រោះ
បាត់ដំបង÷ថ្ងៃ២០ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង យោងតាមបទបញ្ជា លោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅវេលាម៉ោង ០១ និង ០០ នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ មាស សត្យា ហៅ ណុច ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទ: រំលោភលើទំនុកចិត្ត តាមបណ្តឹងជនរងគ្រោះ ឈ្មោះ ឈុន ប៊ុនហាប់ ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ លក់ផ្កា រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដបង ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

Post a Comment