លោក សិទ្ធិ ឡោះ នាំយកអំណោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម ------
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងបាននាំយក ថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ឱ្យមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំង គណៈគ្រប់គ្រង និងសូមក្មួយៗថែរសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល ៕
Post a Comment