អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា - PMC-News

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ បួន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ បានធ្វើសកម្មភាពយកដុំថ្ម និងដំបងឈើវ៉ៃមកលើក្បាលជនរងគ្រោះឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិជាមួយគ្នាបណ្តាលឱ្យត្រូវចំក្បាលបែកសន្លប់ ។

បន្ទាប់ពីទទួលបានបណ្តឹងបន្ទាន់ខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេី រួមទាំងដកហូតវត្ថុតាងបំណែកដុំឥដ្ឋខ្យល់ចំនួន០១ដុំ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនបានទៅឃាត់ពូ ឈ្លោះគ្នាជាមួយកូន ពេលត្រឡប់មកវិញស្រាប់តែមានបំណែកដុំឥដ្ឋខ្យល់ បានគប់មកលើខ្លួនតែមិនបានត្រូវនោះទេ មិនដឹងថាអ្នកណាជាអ្នកគប់ខ្លួន ដោយមានចិត្តខឹងខ្លួនក៏បានរើសបំណែកដុំឥដ្ឋខ្យល់នោះគប់ទៅវិញស្រាប់តែត្រូវចំឈ្មោះ ឆាយ ធឿន ដែលកំពុងតែដើរទៅផ្ទះចំក្បាលបណ្តាលឱ្យបែកហូរឈាមសន្លប់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




Theme images by Radius Images. Powered by Blogger.